ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថាក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន១៩៦នាក់ថ្មី ក្នុងនោះ (១ករណីសហគមន៍ និង១៩៥ ករណីនាំចូលពីប្រទេសថៃ) ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩សរុប ចំនួន៤.០១០នាក់ ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៣.៧៣០នាក់ និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន២៨០នាក់ និងបានព្យាបាលជាសះស្បើយ ចំនួន ៦៥៥នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៣៤៧ នាក់ និងស្លាប់ចំនួន ៨នាក់៕