ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១៧នាក់ថ្មី តាមរយៈការធ្វើតេស្ដរហ័ស (Rapid Test) និងមានករណីជាសះស្បើយចំនួន ២០នាក់ ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមអំពាវនាវដល់អ្នក ប្រាស្រ័យ ទាក់ទងដោយផ្ទាល់ឬប្រយោលជាមួយអ្នកវិជ្ជមានខាងលើ ក្នុងរយ ៈពេល១៤ថ្ងៃមុន សូមមកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីពេទ្យខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច មន្ទីរពេទ្យបង្អែកបរិបូរណ៍ ឬមណ្ឌលសុខាភាពដែលនៅជិតបំផុត។


