ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជា បានតាំងនាមឱ្យអនុព័ន្ធយោធាប្រារព្ធពិធី អបអរសាទរខួបអនុស្សាវរីយ៍លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះ ប្រជាជនចិនយ៉ាងអធឹកអធមតាមរយៈ Video Conference នាថ្ងៃទី២៧ ខែកក្កដា ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិនៃព្រះរាជាណា ចក្រ កម្ពុជា, នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងអ្នកតំណាងឱ្យក្រុមហ៊ុនចិន អ្នកជំនាញចិន សភាពាណិជ្ជកម្មចិន និងប្រជាជនជាប់សែស្រឡាយចិនដែលមានចំនួនសរុបជាង២០០នាក់អញ្ជើញចូលរួមក្នុងពិធីខាងលើ។
លោក Li Jingfeng អនុព័ន្ធយោធានៃស្ថានទូតចិនប្រចាំកម្ពុជា និងឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រអគ្គនាយករងនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនិងជានាយកនៃនាយកដ្ឋានទាក់ទងអន្តរជាតិអញ្ជើញថ្លែងសុន្ទរកថាក្នុងពិធីខាងលើ។
លោក Li Jingfeng មានប្រសាសន៍ថា ឆ្នាំ២០២១នេះ យើងបានអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០០នៃការបង្កើតគណបក្សកុម្មុយនិស្តចិន។ គណបក្សកងទ័ពរំដោះប្រជាជនចិនត្រូវបានបង្កើតឡើង ការបណ្តុះបណ្តាលបក្សអភិវឌ្ឍរឹងមាំ ការដឹកនាំបក្សលើយោធាដោយភាពម៉ឺងម៉ាត់គឺជាមូលដ្ឋានគ្រឹះ នៃការបង្កើតនិងជាដួងព្រលឹ ងដ៏អង់អាចនៃកងទ័ពរំដោះប្រជាជនចិន។

កងទ័ពយោធាចិននឹងបន្តផ្តល់ការ ជ្រោមជ្រែងជាយុទ្ធសាស្រ្តសម្រាប់ការស្តារ ឡើងវិញនៃប្រជាជាតិចិនដ៏មហិមា។ ចាប់តាំងពីមានការផ្ទុះ ឡើងនូវជំងឺវីរុសមក កងទ័ពយោធាចិនបានផ្តល់ជំនួយយ៉ាងច្រើនដល់ ប្រទេសជិតខាងក៏ដូចជាកងទ័ពយោធា នៃប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនបានយកសកម្មភាពជាក់ស្តែង មកបង្ហាញពីទំនួលខុសត្រូវនៃប្រទេស ធំនៅក្នុងយុគសម័យថ្មីនេះ។ ជម្នះរាល់ហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ កិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពយោធាចិននិងកម្ពុជាបានបោះ ជំហានដល់កម្រិតថ្មីមួយទៀតក្នុងស្ថានភាពដែលទទួលរងការញាញីពីជំងឺវីរុស។ កងទ័ពយោធាចិននឹងបន្តធ្វើជាកម្លាំង គាំទ្រយុទ្ធសាស្ត្រដ៏រឹងមាំសម្រាប់កម្ពុជា នឹងសហការយ៉ាងជិតស្និទ្ធជាមួយភាគីកម្ពុជា ដើម្បីរួមចំណែកកាន់តែធំធេង ក្នុងការជំរុញកិច្ចកសាងសហគមន៍វាសនា រួមរវាងចិននិងកម្ពុជា និងការពារសន្តិភាពក្នុងតំបន់ក៏ ដូចជាលើពិភពលោក។
ឧត្តមសេនីយ៍ឯក ផាត វិបុលសុភ័ក្ត្រ បានអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលរបស់កងទ័ពរំដោះប្រជាជនចិនក្នុងការ កសាងនិងអភិវឌ្ឍអស់រយៈពេល៩៤ឆ្នាំ កន្លងមកនេះហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការមិត្តភាពរវាង ប្រទេសនិងកងទ័ពទាំងពីរ។

លោកក៏បានសម្តែងនូវក្តីក្រៀម ក្រំចំពោះគ្រោះទឹកជំនន់ដែលបាន វាយប្រហារនៅក្នុងខេត្ត Henan ប្រទេសចិននិងបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះការគាំទ្រនិងជំនួយរបស់ភាគីចិន មកកាន់កម្ពុជារយៈពេលវែង។ លោកក៏បានជូនពរកិច្ច សហប្រតិបត្តិការនៃប្រទេសនិងកងទ័ពទាំងពីរ ទទួលបានការលើកកម្ពស់ និងជំរុញថែមមួយកម្រិតទៀត ទំនាក់ទំនងមិត្តភាពទទួលបាន ការអភិវឌ្ឍន៍ឥតឈប់ឈរ។
នាពេលមុននេះថ្នាក់ដឹកនាំនៃកងយោធពល ខេមរភូមិន្ទបានចូលរួមអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៩៤ នៃការបង្កើតកងទ័ពរំដោះប្រជាជនចិនតាមគ្រប់ទម្រង់។
សម្ដេចពិជ័យសេនា បានផ្ញើសារអបអរសាទរជូនដល់លោក Wei Fenghe ទីប្រឹក្សារដ្ឋ រដ្ឋមន្រ្តីការពារជាតិចិន។

នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយនិងកិច្ចការបរទេសនៃក្រសួងការពារជាតិកម្ពុជា បានផ្ញើសារអបអរសាទរដល់លោក Ci Guowei ប្រធានការិយាល័យកិច្ចសហប្រតិបត្តិការយោធាអន្តរជាតិនៃគណៈកម្មាធិការយោធាកណ្ដាល។ សម្ដេចពិជ័យសេនាបានអញ្ជើញ ទទួលកិច្ចសម្ភាសន៍ជាមួយសារព័ត៌មាន Xinhua ដោយសម្តេចបានសង្កត់ធ្ងន់លើចំណងមិត្តភាពរវាងគណបក្ស ប្រទេស និងយោធាទាំងពីររឹងមាំដូចគុជ គ្មានកម្លាំងខាងក្រៅណាអាចរារាំងបំបែកដោយជោគជ័យបានឡើយ។
នាយឧត្តមសេនីយ៍ វង្ស ពិសេន, នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ, នាយឧត្តមសេនីយ៏ មាស សាវ៉ន អគ្គនាយកនៃ អគ្គនាយកដ្ឋានយោធសេវាក្រសួងការពារជាតិកម្ពុជាបានចេញអត្ថបទ តាមប្រព័ន្ធផ្សព្វផ្សាយដោយបានវាយតម្លៃខ្ពស់ចំពោះកងទ័ពរំដោះ ប្រជាជនចិនដែលស្ថិតក្រោមការដឹកនាំនៃគណបក្សកុម្មុយនិស្តចិនទទួលបានសមិទ្ធផល ដ៏អស្ចារ្យនិងបានរួមចំណែកដ៏ធំធេងចំពោះ សន្តិភាពពិភពលោក និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ជំនួយរបស់កងទ័ពយោធាចិនមកកាន់កម្ពុជា គាំទ្រយ៉ាងមុតមាំចំពោះ កិច្ចសហប្រតិបត្តិការមិត្តភាពរវាង យោធាទាំងពីរ ប្រឆាំងដាច់ខាតចំពោះប្រទេសមួយចំនួនតូចអនុវត្ តZero-Sum Game ដែលដើរផ្ទុយជាមួយនឹងស្ថានភាពបច្ចុប្បន្ននិងព្រមទាំងប្រឆាំងជាមួយទង្វើនៃការទម្លាក់ ទំនួលខុសត្រូវសម្រាប់បញ្ហាជំងឺវីរុសទៅលើគេឯង។
ប្រឆាំងដាច់ខាតចំពោះ ការយកជំងឺវីរុសនិងប្រភពដើមនៃជំងឺវីរុស មកធ្វើជាឈ្នាន់នយោបាយបង្ខូចអ្នកដទៃ៕
