ភ្នំពេញ៖ មនុស្សប្រុស-ស្រី ចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ពេលកំពុងធ្វើការជួបជុំពិសាគ្រឿងស្រវឹង មិនអនុវត្តតាមការណែនាំ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលដាក់ចេញវិធានការរដ្ឋបាល ១៤ថ្ងៃ ដើម្បីកាត់បន្ថយ ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
បច្ចុប្បន្នបានបញ្ជូនមនុស្ស និងម៉ូតូ០៤គ្រឿង ទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌ ដើម្បីអនុវត្តតាមនីតិវិធី។