Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណីឆ្លងថ្មី ៧៨នាក់ ជាសះស្បើយ៨១នាក់ និងស្លាប់៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៧៨នាក់ថ្មី ខណៈមានករណី ជាសះស្បើយចំនួន ៨១នាក់ និងស្លាប់ ចំនួន៣នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង ចំនួន ​១៣នាក់
២- ស្រុកកំពង់ត្របែក ចំនួន ​១៨នាក់
៣-ស្រុកស្វាយអន្ទរ ចំនួន ​៩នាក់
៤- ស្រុកពាមរក៍ ចំនួន​ ៩នាក់
៥- ស្រុកកំចាយមារ ចំនួន​ ៧នាក់
៦- ស្រុកសុីធរកណ្ដាល ចំនួន ៦នាក់
៧- ស្រុកបាភ្នំ ចំនួន ៤នាក់
៨- ស្រុកពាមជរ ចំនួន ៤នាក់
៩- ស្រុកពារាំង ចំនួន ៣នាក់
១០-ស្រុកកញ្ជ្រៀច ចំនួន ៣នាក់
១១-ស្រុកមេសាង ចំនួន ១នាក់
១២-ស្រុកពោធិ៍រៀង ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៧៨នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២២៨នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.១៤៥នាក់ និងកំពុងសម្រាកព្យាបាល១.០០៦នាក់ ស្លាប់៧៤នាក់៕

To Top