Covid-19

កូវីដ១៩៖ ខេត្តឧត្ដរមានជ័យ រកឃើញករណីឆ្លងថ្មី ៥៨នាក់ និងជាសះស្បើយ៤៣នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានឱ្យដឹងថា ក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកខេត្តឧត្ដរមានជ័យ បានរកឃើញករណីវិជ្ជមានកូវីដ-១៩ចំនួន៥៨នាក់ថ្មី ក្នុងនោះ (១២ករណី សហគមន៍ និង៤៦ ករណីនាំចូលពីប្រទេសថៃ)និងមានករណីជាសះស្បើយចំនួន៤៣ នាក់បន្ថែមទៀត នៅថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១នេះ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ចំនួន៤.៨០៥ ករណី ក្នុងនោះករណីនាំចូលពីក្រៅប្រទេសចំនួន ៤.៤៤៥ករណី និងករណីឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ចំនួន ៣៦០ ករណី និងបានព្យាបាលជាសះស្បើយចំនួន ៨៩៦ នាក់ កំពុងសម្រាកព្យាបាលចំនួន ៣.៩០១ នាក់ និងស្លាប់ចំនួន ០៨នាក់៕

To Top