ព័ត៌មានជាតិ

ជំនួយជា ឧបករណ៍តេស្ត ជំងឺ​វីរុសកូវីដ​រហ័ស និង​វ៉ាក់សាំង​ចិន ស៊ីណូវ៉ាក់ ដែល​បញ្ជា​ទិញ ដោយ​ភាគី​កម្ពុជា ​មកដល់

នាព្រឹកថ្ងៃទី៣១ ខែកក្កដា ជំនួយរបស់ភាគីចិន ជាឧបករណ៍តេស្តជំងឺ វីរុសកូវីដរហ័ស ចំនួន៣០ម៉ឺនប្រអប់ និងវ៉ាក់សាំងចិនស៊ីណូវ៉ាក់ ចំនួន១លានដូសបន្ថែមទៀត ដែលបញ្ជាទិញ ដោយរាជរដ្ឋាភិបាលកម្ពុជា បានមកដល់រាជធានីភ្នំពេញ។

លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាលកម្ពុជាបានអញ្ជើញទទួល នៅក្នុងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

ឧបករណ៍តេស្តជំងឺវីរុសកូវីដ រហ័សខាងលើនេះ អាចរកឃើញលទ្ធផលវិជ្ជមាន យ៉ាងឆាប់រហ័ស ក្នុងរយៈពេល១៥នាទី ដែលអាចជួយ ដល់ការងារស្វែងរក ជនសង្ស័យ ដាក់ដាច់ដោយឡែក និងគ្រប់គ្រងបាន យ៉ាងឆាប់រហ័ស អាចជួយកាត់បន្ថយ អត្រានៃការឆ្លង និងអាចគ្រប់គ្រង ការរីករាលដាល នៃជំងឺវីរុសមួយនេះ ផងដែរ។

គិតត្រឹម ថ្ងៃទី៣១ ខែកក្កដានេះ វ៉ាក់សាំងដែលភាគីចិន បានផ្តល់ជូនភាគីកម្ពុជា ក្រោមជំនួយ និងការបញ្ជាទិញ មានចំនួនសរុប ១៧,៧លានដូស៕

中国援柬新冠病毒快速抗原检测试剂盒和柬政府商采中国科兴疫苗运抵

7月31日上午,中方援柬的30万盒新冠病毒快速抗原检测试剂盒和柬政府商采的100万剂中国科兴疫苗运抵金边,柬卫生部国务秘书如松班等前往机场迎接。

该检测试剂可在15分钟内快速检出阳性病例,有助于对疑似人群进行早期分流和快速管理,减低感染率,控制疫情传播。

截至当日,中国向柬交付援助和商采新冠疫苗总数已达1770万剂。

To Top