ភ្នំពេញ៖ ក្នុងពិធីបើកយុទ្ធនាការ ចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនក្មេងៗ និងយុវវ័យ អាយុចាប់ពី១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ នៅថ្ងៃទី១ ខែសីហាឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់កុំឱ្យភ្លេចអ្នកសារព័ត៌មាន សម្រាប់ទទួលវ៉ាក់សាំងដូសទី៣ ដែលនឹងត្រូវចាក់វ៉ាក់សាំង AstraZeneca នាពេលប៉ុន្មានថ្ងៃខាងមុខនេះ ។
