Covid-19

អាជ្ញាធរខេត្តកំពត បន្តរកឃើញឆ្លង ជំងឺកូវីដ ចំនួន៤៣នាក់ថ្មី និងជាសះស្បើយ ៩២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៣នាក់ថ្មី  និងមានករណីជាសះស្បើយចំនួន៩២នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.០៧៣នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧២៤នាក់ និងកំពុងសម្រាកព្យាបាល៣០១នាក់ ស្លាប់៤៨នាក់៕

To Top