Covid-19

កូវីដ១៩៖ ខេត្តព្រៃវែង រកឃើញករណីឆ្លងថ្មី ១៦១នាក់ ជាសះស្បើយ ៦៤នាក់ និងស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១  បានចេញសេចក្ដីប្រកាស ព័ត៌មានស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៦១នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៦៤នាក់ និងស្លាប់ ចំនួន២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១៣។

ក្នុងនោះរួមមាន៖

១- ក្រុងព្រៃវែង                 ចំនួន ​១០នាក់

២- ស្រុកព្រះសេ្ដច             ចំនួន ​៨០នាក់

៣-ស្រុកពាមជរ                 ចំនួន ​២០នាក់

៤- ស្រុកពាមរក៍                 ចំនួន ១៥​នាក់

៥- ស្រុកកំពង់ត្របែក          ចំនួន​ ១០នាក់

៦- ស្រុកពោធិ៍រៀង             ចំនួន ៩នាក់

៧- ស្រុកស្វាយអន្ទរ            ចំនួន ៦នាក់

៨- ស្រុកកំចាយមារ            ចំនួន ៤នាក់                      

៩- ស្រុកមេសាង                ចំនួន ២នាក់

១០-ស្រុកសុីធរកណ្ដាល       ចំនួន ២នាក់

១១-ស្រុកបាភ្នំ                     ចំនួន ១នាក់

១២-ស្រុកពារាំង                  ចំនួន ១នាក់

១៣-ស្រុកកញ្ជ្រៀច             ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១៦១នាក់ ខាងលើ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្ត និងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃ១ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៣៨៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.២១២នាក់ និងកំពុងសម្រាកព្យាបាលជាសះស្បើយ១.១០១នាក់ ស្លាប់៧៦នាក់៕

To Top