ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានប្រកាសថា ប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃ១-១៥ សីហា ឆ្នាំ២០២១ នឹងត្រូវលក់ ឡើង៤២១០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា ខណៈម៉ាស៊ូតមានតម្លៃ៣៧៦០រៀល ។
ដើម្បីជួយសម្រួល ដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែក ពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេង ឥន្ធនៈនៅកម្ពុជា ចំនួន៤សេនដុល្លារ ក្នុង១លីត្រ ។
ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈ សម្រាប់អនុវត្តចាប់ពីថ្ងៃ១-១៥ សីហា ឆ្នាំ២០២១ និងចុះមក ត្រឹម ៤០៥០រៀល ក្នុង១លីត្រ សម្រាប់សាំងធម្មតា និង៣៦០០ រៀល សម្រាប់ប្រេង ម៉ាស៊ូត ៕


