ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តបាត់ដំបង រកឃើញករណីឆ្លងថ្មី ១០៥នាក់ ជាសះស្បើយ១៧នាក់ និង ស្លាប់២នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់ និងស្លាប់២នាក់។

ផ្ទាំងពាណិជ្ជកម្ម

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៥៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១០៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៤៤នាក់ ស្លាប់៤៥នាក់៕

To Top