ព័ត៌មានជាតិ

សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ នាំយកសម្ភារៈមួយចំនួន ដើម្បីឧបត្ថមជូន ស្នងការនគរបាល ខេត្តតាកែវ

ភ្នំពេញ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក រស់ សុខឡេង អនុប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តតាកែវ បាននាំយកសម្ភារៈមួយចំនួនដើម្បីឧបត្ថមជួន ស្នងការនគរបាល ខេត្តតាកែវ ដើម្បីចូលរួមការលំបាកក្នុងការបំពេញភារកិច្ចទប់ស្កាប់ជំងឺកូវីដ ១៩ មានដូចជា៖មីយើង ចំនួន 300 កេះ , ទឹកបរិសុទ្ធកម្ពុជា ចំនួន 150កេះ ,ម៉ាស 4 កេះធំ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top