Covid-19

កូវីដ១៩៖ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងថ្មី ៤៤នាក់ ជាសះស្បើយ ៤នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៤នាក់ថ្មី ខណៈមានករណីជាសះស្បើយ៤នាក់ និងស្លាប់ម្នាក់។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.០៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១.២៧០នាក់ និងកំពុងសម្រាកព្យាបាល ៧៤៧នាក់ ស្លាប់៥៣នាក់៕

To Top