ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប បានចេញសម្រេច បន្តបិទផ្សារលើធំថ្មី ស្ថិតនៅភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងមានការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាបណ្ដោះអាសន្ន រយៈពេល ២ (ពីរសប្ដាហ៍ គិតចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១) ក្នុងគោលបំណងធានា ដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រទីតាំង ដែលត្រូវបិទនិងទប់ស្កាត់ជំងឺនេះ មិនឱ្យឆ្លងរាលដាលទៅ តំបន់ផ្សេងទៀត រហូតមានការចេញសេចក្តីសម្រេចជាថ្មី។



