ភ្នំពេញ ៖ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នៅព្រឹកព្រលឹមថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចបានប្រទះឃើញសាកសពជនរងគ្រោះដែលបានបាត់ខ្លួន កាលពីថ្ងៃ៣ សីហាដែលបានអណ្តែតមកទើរលើឆ្នេរខ្សាច់ឆ្នេរអូរត្រេះ ចំងាយប្រមាណ១០០ម៉ែត្រ ពីសំណង់ផែថ្ម កណ្តាលឆ្នេរ និងមានចំងាយជាង១.០០០ម៉ែត្រ ពីកន្លែងបាត់ខ្លួន។


ជនរងគ្រោះនេះ មានឈ្មោះ ជូ ជាគុយ ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មានមុខរបរជាមេធាវី ទីលំនៅនៅរាជធានីភ្នំពេញ បានមកក្រុងព្រះសីហនុ ក្នុងបេសកកម្មការងារ និងទេសចរណ៍។

សូមរំលឹកថា នៅវេលាម៉ោង៤កន្លះ រសៀលថ្ងៃ៣ សីហា បុរសរូបនេះ មកពីរាជធានីភ្នំពេញ បានចុះលេងទឹកសមុទ្រ មានគ្នាចំនួន៤នាក់ ហើយបុរសរូបនេះបានបាត់ខ្លួន នៅចំណុចឆ្នេរអូរត្រេះ១ ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ខណៈនៅតាមឆ្នេរមានខ្យល់ និងទឹករលកខ្ពស់៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
