ព័ត៌មានជាតិ

លោក សយ សុភាព ៖ ចិននិងអាមេរិក គ្មានថ្ងៃត្រូវគ្នា ព្រោះប្រទេសទាំងពីរ ដាក់ចេញយុទ្ធសាស្ត្ររៀងៗខ្លួន (Video)

ភ្នំពេញ ៖ លោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មាន កម្ពុជា-ចិន (សសកច) បានលើកឡើងថា ចិននិងអាមេរិក ពិតជាគ្មានថ្ងៃ ត្រូវគ្នាឡើយ ព្រោះថា ប្រទេសទាំងពីរ បានដាក់ចេញយុទ្ធសាស្ត្ររៀងៗខ្លួន ។

ការលើកឡើងរបស់លោក សយ សុភាព ក្រោយពីខេមបូឌាដេលី បានចេញផ្សាយថា «សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានចាប់ផ្ដើមបញ្ជូននាវា ចម្បាំងរបស់ខ្លួន ទៅកាន់សមុទ្រចិន ខាងត្បូងនៅថ្ងៃនេះ ខណៈនាវាចម្បាំងរបស់អង់គ្លេស និងអាមេរិក រង់ចាំនៅទីនោះ ដើម្បីធ្វើសមយុទ្ធរួមគ្នា»។

ជុំវិញបញ្ហាខាងលើនេះ លោក សយ សុភាព បានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នាថ្ងៃទី៤ ខែសីហា ឆ្នាំ២០២១ ថា «អាលឺម៉ង់កុំសាងកំហុស ម្តងទៀត ។ អ្នកហ្នឹងហើយដែលរួមជាមួយ អ៊ីតាលី និង ជប៉ុន បង្កាត់សង្រ្គាមលោកលើកទី២ ដែលនាំទៅដល់ការពុះ ហែកអាលឺម៉ង់ជាពីរ»។

លោក ក៏បានបន្ដថា «ចិន និងអាមេរិក ពិតជាគ្មានថ្ងៃត្រូវគ្នាទេ ព្រោះប្រទេសទាំង២បានដាក់ចេញយុទ្ធសាស្ត្ររៀងៗខ្លួន ពោល ម្ខាង ប្រ៊ី និង ម្ខាងទៀត ឥណ្ឌូប៉ាស៊ីហ្វិក»

ជាងនេះទៅទៀត លោក សយ សុភាព ក៏បានបញ្ជាក់ទៀតថា ពិតហើយថ្មីៗនេះ ភាគីទាំងសងខាង អះអាងរៀងៗ ខ្លួនថា ចិន និងអាមេរិក អាចនឹងត្រូវគ្នា ប៉ុន្តែឈរលើកាជាក់ស្តែង អាមេរិក កំពុងបង្កើន កំដៅសង្កត់ចិន ក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងៗទៀត។ លោកថា ជាក់ស្តែងប្រព័ន្ធបំពងសម្លេង របស់គេកំពុងសម្រុកវាយប្រហារ កម្ពុជាយ៉ាងចាស់ដៃ ៕

To Top