Covid-19

កូវីដ១៩៖ ខេត្តត្បូងឃ្មុំ រកឃើញ អ្នកឆ្លងថ្មី ៣៨នាក់ ជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់

ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៣៨នាក់ថ្មី ខណៈមានករណីជាសះស្បើយ ៤៩នាក់ និងស្លាប់ម្នាក់។

រដ្ឋបាលខេត្តត្បូងឃ្មុំអំពាវនាវ ដល់អ្នកប៉ះពាល់ផ្ទាល់ ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូន អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕

To Top