ភ្នំពេញ៖ លោក វុី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១នេះ ក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៧នាក់ថ្មី ខណៈមានករណីជាសះស្បើយ៥១នាក់ និងស្លាប់២នាក់។ នេះបើតាមការ បញ្ជាក់របស់លោកអភិបាលខេត្ត នៅលើគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ស្ពឺ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.១០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៣.៧១៣នាក់ និងកំពុងសម្រាកព្យាបាល២៧៣នាក់ ស្លាប់៩៨នាក់៕
