ភ្នំពេញ ៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក និង លោកវរៈសេនីយ៍ឯក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំកម្លាំងចំរុះចុះបង្ក្រាបទីតាំង ភោជនីយដ្ឋាន យឺហោ ផ្ទះផាតធី (party house) លួចបើកខារាអូខេ ktv នៅចំណុច ផ្ទះលេខ២០៣ ផ្លូវ២៦១ កែងផ្លូវ១៣៨ ក្រុម២២ ភូមិ៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។



យោងតាមហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះបានធ្វើឃាត់ខ្លួនមនុស្សចំនួន១៣នាក់ (ស្រី៧នាក់) ៕


