ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តបាត់ដំបង នាថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ តាមប្រព័ន្ធវិដេអូសន្និសីទ បានដឹកនាំកិច្ចប្រជុំស្ដីពី បច្ចុប្បន្នស្ថានភាពជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងថ្មី Delta នៅខេត្តបាត់ដំបង។

កិច្ចប្រជុំនាពេលនេះ មានការចូលរួមពី រដ្ឋលេខាធិការ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយក្រុង-ស្រុកនៅក្នុងខេត្តបាត់ដំបង និងថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និងសមាជិក-សមាជិកា ព្រមទាំង អ្នកពាក់ព័ន្ធជាច្រើនរូបទៀត ៕


