ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៨៣នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩០នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.២៧០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៦៨៤នាក់ និងកំពុងសម្រាកព្យាបាល១.៥៣៨នាក់ ស្លាប់៤៨នាក់៕