ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសហការអនុវត្តវិធានការ ដាក់បម្រាមគោចរ ក្នុងរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពសហគមន៍ បានយ៉ាងរលូន

សកម្មភាពយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ បានចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចចម្រុះ ចុះអនុវត្តបម្រាមគោចរ តាមសេចក្តីសម្រេចលេខ ២៤៩/២១ សសរ របស់សាលារាជធានីភ្នំពេញ ដោយធ្វើការចេញល្បាត ត្រៀមអន្តរាគមន៍ និងត្រួតពិនិត្យគ្រប់គោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាពិសេសអនុវត្តបម្រាមគោចរចាប់ពីម៉ោង ៩:០០នាទីយប់ ដល់ម៉ោង ៣:០០នាទីទៀបភ្លឺ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

To Top