ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៣២នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន១០៦នាក់ និងស្លាប់ម្នាក់។
ក្នុងនោះ ក្រុងកំពង់ចាម ០៤នាក់, ស្រុកកំពង់សៀម ០៤នាក់, កោះសូទិន ០៣នាក់, ស្រុកចំការលើ ០៣នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកបាធាយ ០១នាក់, ស្រុកព្រៃឈរ ១០នាក់, ស្រុកស្ទឹងត្រង់ ០៣នាក់ និងមកពីខេត្តត្បូងឃ្មុំ ០១នាក់ ក្នុងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១
ដោយឡែកចំពោះករណីស្លាប់ដោយសារកូវីដ-១៩ លើបុរសជនជាតិខ្មែរ ឈ្មោះ វង់ សូចាន់ អាយុ ៦០ឆ្នាំ រស់នៅភូមិ២២ ឃុំចំការអណ្ដូង ស្រុកចំការលើ ខេត្តកំពង់ចាម។



