ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញករណី វិជ្ជមានកូវីដ១៩ ចំនួន៥៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ៩៨នាក់ និងស្លាប់៣នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៤.៣២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧៨២នាក់ និងកំពុងសម្រាកព្យាបាល១.៤៩៦នាក់ ស្លាប់៥១នាក់៕





