ព័ត៌មានជាតិ

កូវីដ១៩៖ ខេត្តត្បូងឃ្មុំ រកឃើញអ្នកឆ្លងថ្មី៨នាក់ និងជាសះស្បើយ៤៧នាក់

ភ្នំពេញ៖រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៨នាក់ថ្មី និងមានករណីជាសះស្បើយ ៤៧នាក់

រដ្ឋបាលខេត្តត្បូងឃ្មុំ អំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ រួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។

ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ ឈឺបំពង់ក ថប់ដង្ហើម ឬរោគសញ្ញាសង្ស័យផ្សេងៗ សូមទៅពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលស្ថិតនៅជិតកន្លែងដែលស្នាក់នៅ និងរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬទំនាក់ទំនងតាមទូរស័ព្ទលេខ 012 983 639 / 097 647 7737 / 012 968 432 / 097 979 9898៕

To Top