ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តសៀមរាប ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន១នាក់ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥.២៧៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ៤.៥២៩នាក់ និងកំពុងសម្រាកព្យាបាល៦៥១នាក់ ស្លាប់៩៥នាក់៕