ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន២២នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៧៨៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន ២.៣០៨នាក់ និងកំពុងសម្រាកព្យាបាលចំនួន ៣.៤៧០នាក់ ស្លាប់ចំនួន ១០នាក់ ៕


