ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណី វិជ្ជមានជំងឺកូវីដ១៩ ចំនួន៤៤នាក់ និងជាសះស្បើយចំនួន ១៤១នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩៩៦នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.០៥៥នាក់ និងកំពុងសម្រាកព្យាបាល៨៥២នាក់ ស្លាប់៨៩នាក់៕



