ព័ត៌មានជាតិ

វ៉ាក់សាំងស៊ីណូហ្វាម ៥០ម៉ឺនដូសទៀត ដែលជាជំនួយរបស់ចិន នឹងមកដល់កម្ពុជា​ នៅថ្ងៃទី២៣សីហា

ភ្នំពេញ ៖ វ៉ាក់សាំងកូវីដ-១៩ ប្រភេទស៊ីណូហ្វាម (Sinopharm) ចំនួន៥០ម៉ឺនដូសបន្ថែមទៀត ដែលជាអំណោយ របស់រដ្ឋាភិបាល និងប្រជាជនចិន នឹងដឹកមកដល់ប្រទេសកម្ពុជា នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ ខាងមុខនេះ។

យោងតាមលិខិតរបស់ ក្រសួងការពារជាតិ នាថ្ងៃទី២០ សីហា នេះ បានឲ្យដឹងថា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំង ចំនួន៥០ម៉ឺនដូសនេះ នឹងធ្វើឡើងក្រោមអធិបតីភាព សម្តេច ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ចំណែកភាគីចិន លោក វ៉ាង វិនធាន (WANG Wentian) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា ។ ដែលពិធីនេះ នឹងធ្វើឡើងនៅអាកាស យានដ្ឋានអន្តរជាតិភ្នំពេញ។

សូមរំលឹកថា មកដល់ពេលនេះកម្ពុជា ទទួលបានជំនួយវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ពីប្រទេសជាមិត្ត ដូចជា ៖ ចិន ចំនួន ៣.២លានដូស, ជប៉ុន ១លានដូស និងអង់គ្លេស ៤១៥,០០០ដូស។ កម្ពុជា ក៏ទទួលបានវ៉ាក់សាំង ពីមជ្ឈមណ្ឌលកូវ៉ាក់ ចំនួន ១,៣៨៤,១០០ដូស ផងដែរ ៕

To Top