ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្ដេជ្ញាខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និង ជំរុញការអភិវឌ្ឍ ដើម្បីសេចក្តីសុខប្រជាជន ទូទាំងប្រទេសកម្ពុជា ។
តាមរយៈគេហទំព័រហ្វេសប៊ុក នាល្ងាចថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ជាង៣០ ឆ្នាំ មុនគ្រួសារខ្ញុំ មានមនុស្ស ត្រឹមតែ៧នាក់ ។ យើងរស់នៅថែទាំ កូនតូចៗដោយខ្លួនឯង ក្នុងពេលដែលកិច្ចការ ប្រទេសជាតិ ជាច្រើនតម្រូវឲ្យយើង ធ្វើដោយខានមិនបាន»។
សម្ដេចតេជោ បន្ដថា «នឹកឃើញរឿងលំបាក ពីអតីតកាលកាន់តែធ្វើឲ្យ សម្ដេច ខិតខំថែមទៀត ក្នុងការថែរក្សាសន្តិភាព និងជំរុញការអភិវឌ្ឍ ដើម្បីសេចក្តីសុខនិងការ រីកចម្រើនរបស់ជាតិ និងប្រជាជន ដ៏កំសត់របស់យើង» ៕


