ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញទៅកាន់ប្រទេសបារាំង រយៈពេល២សប្តាហ៍ ចាប់ថ្ងៃទី២២ សីហា ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដោយសារធុរផ្ទាល់ខ្លួន។
យោងតាមសេចក្តីជូនដំណឹងរបស់ខុទ្ទកាល័យ សម្តេចក្រឡាហោម ស ខេង នាថ្ងៃទី២២ សីហា បានបញ្ជាក់ថា ក្នុងរយៈពេលអវត្តមាននេះ លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ ទទួលភារកិច្ច ជា រដ្ឋមន្ត្រីស្តីទី ដើម្បីដឹកនាំការងារទូទៅរបស់ក្រសួងមហាផ្ទៃ រហូតដល់ សម្តេចក្រឡាហោម ស ខេង អញ្ជើញវិលត្រឡប់មកដល់មាតុប្រទេសវិញ៕

Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
