ភ្នំពេញ ៖ លោក Min chieh fan តំណាងរោងចក្រ ម៉េតហាតធេន បានប្តឹងលោក ប៉ាវ ស៊ីណា និងលោក សម រង្ស៊ីពីបទ ធ្វើឲ្យខូចខាតដោយចេតនា ក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ៖ 289 ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៣។
បើតាមហ្វេសប៊ុកលោក ប៉ាវ ស៊ីណានាថ្ងៃ២៤ សីហា លោកបង្ហាញការភ្ញាក់ផ្អើលជាខ្លាំងចំពោះការដាក់ពាក្យប្តឹងលោកបែបនេះ។
លោកថា “ប្តឹងតាំងពី ខែធ្នូ២០១៣អត់ដែលបានទទួលដីកាកោះសោះ ។ ឥឡូវមិនដឹងគេកាត់កំបាំងមុខឲ្យជាប់ទោស ប៉ុន្មានខែឆ្នាំទេ”៕


