ព័ត៌មានជាតិ

គម្រប់ខួបទី៨៩ អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត ស្ថាន​ទូត​​អាមេរិក ណែនាំ​បទ​ចម្រៀង ចៅស្រី “ស្នេហ៍​បាត់សម្រស់”

ភ្នំពេញ៖ ស្ថានទូតអាមេរិក​ ប្រចាំកម្ពុជា​ បានសម្តែងការអបអរសាទរ ខួបទី៨៩ អធិរាជសំឡេងមាស ស៊ីន ស៊ីសាមុត មានមោទនភាព សូមបង្ហាញការការច្រៀង ឡើងវិញ ដោយចៅស្រី របស់លោក គឺកញ្ញា ស៊ីន សេដ្ឋសុជ្ឈតា នៃចម្រៀង ដ៏ល្បី របស់លោក​មួយបទ ដែលចំណងជើងថា «ស្នេហ៍បាត់​សម្រស់» ។

ស្ថានទូតអាមេរិក បានឱ្យដឹងថា ថ្ងៃទី២៣ ខែសីហា ជាថ្ងៃគម្រប់ខួបទី៨៩ របស់អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត។ ស្ថានទូត បានបញ្ជាក់ផងដែរថា វាជាចម្រៀង ឆ្លើយឆ្លង​ មិនធ្លាប់មាន​មួយរវាង លោក ស៊ីន ស៊ីសាមុត និង កញ្ញា ស៊ីន សេដ្ឋសុជ្ឈតា ដែលជាចៅស្រី​បង្កើតរបស់គាត់។ ចម្រៀងធ្វើឡើងវិញ ថ្មីមួយនេះ ត្រូវបានផលិត និងកែសម្រួលដោយ Minor Act ក្នុងកិច្ចសហការជាមួយ Phare Ponleu Selpak សម្រាប់ខ្សែភាពយន្ត «ចម្រៀងឥតព្រាងទុក» ដែលនឹងចាក់បញ្ចាំង ក្នុងពេលឆាប់ៗនេះ និងចម្រៀងដែលមានតម្លៃ ជានិរន្តរបស់លោក ស៊ីន ស៊ីសាមុត។

ការផលិតឡើងវិញ នូវបទ «ស្នេហ៍បាត់សម្រស់» ទទួលបានការឧបត្ថម្ភថវិកា ដោយផ្នែកកិច្ចការសាធារណៈ របស់ស្ថានទូតអាមេរិក។

To Top