ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង ស្តីពីលទ្ធផលអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលដែលល្មើសនឹង វិធានការសុខាភិបាល និងវិធានការរដ្ឋបាល សម្រាប់ថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ថា កាអនុវត្តវិធានការច្បាប់មានចំនួន ១៣២ករណី ក្នុងនោះឃាត់ខ្លួន (អប់រំ និងពិន័យ) ២៩៣នាក់ (បញ្ជូនទៅតុលាការ ៤នាក់), ឃាត់យានយន្ត (រថយន្ត ៨គ្រឿង និងម៉ូតូ ៤១គ្រឿង)និងពិន័យជាប្រាក់ ចំនួន ៣,០០០,០០០រៀល។

