ភ្នំពេញ ៖ លោក Ma Zhaoxu អនុរដ្ឋមន្រ្តីការ បរទេសចិន នាថ្ងៃទី២៨ ខែសីហា បាន ថ្លែងថាថ្មីៗនេះ ស្ថាប័នស៊ើបការណ៍ របស់សហរដ្ឋអាមេរិក បានរៀបចំរបាយការណ៍ ផ្តេសផ្តាស ស្តីពីការស្រាវជ្រាវ ប្រភពដើមជំងឺ វីរុសកូវីដ១៩ ។
របាយការណ៍ខាងលើនេះ គឺជារបាយការណ៍ នយោបាយ និង ក្លែងក្លាយបន្លំទាំងស្រុង ដោយគ្មាន លក្ខណៈវិទ្យាសាស្ត្រ និងគ្មានចំណុចណា អាចជឿទុកចិត្តបាន ។
យោងតាមគេហ ទំព័រហ្វេសប៊ុក របស់ស្ថានទូតចិន ប្រចាំកម្ពុជា បានឲ្យដឹងថាសហរដ្ឋអាមេរិក ក៏បានចេញសេចក្តីថ្លែងការណ៍ ដោយបាននិយាយបង្ខូច លាបពណ៌វាយប្រហារ លើចិន។ ភាគីចិនប្រឆាំងដាច់ខាត និងបង្ហាញពីគោលជំហរ យ៉ាងច្បាស់លាស់ម៉ើងម៉ាត់ ទៅកាន់សហរដ្ឋអាមេរិក ។
លោក បន្តទៀតថា យើងបាន បញ្ជាក់ ជាច្រើនដងច្រើនសាថា ការងារស្វែងរកប្រភពដើម ជំងឺវីរុសកូវីដ-១៩គឺជាការងារ វិទ្យាសាស្រ្ត ដ៏ស្មុគស្មាញមានតែចូលរួម សហការស្រាវជ្រាវដោយ អ្នកវិទ្យាសាស្ត្រលើពិភពលោក តែប៉ុណ្ណោះ ។
ប៉ុន្តែសហរដ្ឋអាមេរិក មិនខ្វល់ខ្វាយពីវិទ្យាសាស្ត្រនិងភាព ជាក់ស្តែងសោះឡើយ ឈ្លក់វង្វេងឧបាយកល នយោបាយនិងកិច្ចការស្រាវជ្រាវ ប្រភពដើមជំងឺវីរុស ។ ពួកគេគ្មានភស្តុតាង ពិតប្រាកដណាមួយទេ មានតែប្រឌិត ភូតភរកុហក ដើម្បីលាបពណ៌ចោទ ប្រកាន់មក លើចិន ។ គោលបំណង របស់ពួកគេ គឺប្រើបញ្ហាស្វែង រកប្រភព ដើមជំងឺវីរុសកូវីដមក“ ទម្លាក់កំហុក” ចោទប្រកាន់លើចិន ផ្សព្វផ្សាយមេរោគ នយោបាយ ។ សហរដ្ឋអាមេរិក ប្រើប្រាស់ស្ថាប័ន ស៊ើបការណ៍ដើម្បីស្វែង រកប្រភពដើមជំងឺវីរុស ទង្វើនេះជាភស្តុតាង បង្ហាញ ពីការយកបញ្ហា ស្វែងរកប្រភព ដើមជំងឺវីរុសធ្វើ នយោបាយូនីយកម្ម យ៉ាងច្បាស់បំផុត ។
លោកបានលើកឡើង បន្តទៀតថា អាមេរិក ចោទប្រកាន់ចិន ពីបញ្ហាស្វែងរកប្រភពដើម ជំងឺវីរុសមានលក្ខណៈមិន តម្លាភាពនិង មិនសហការ នេះជាការលើកឡើងដោយផ្តេសផ្តាសបំផុត។ ភាគីចិនយកចិត្តទុកដាក់ ខ្ពស់ និងចូលរួមយ៉ាងសកម្ម ក្នុង កិច្ចសហប្រតិបត្តិការស្វែង រកប្រភពដើមជំងឺវីរុស តាមបែប វិទ្យាសាស្រ្តជាសកល និងផ្អែកលើគោលការណ៍ វិទ្យាសាស្ត្រ បើកចំហ និងតម្លាភាព ព្រមទាំងបាន អញ្ជើញអ្នកជំនាញ អង្គការសុខភាពពិភពលោក មកបំពេញ ទស្សនកិច្ចចំនួនពីរដង ក្នុងប្រទេសចិន ដើម្បីធ្វើការស្រាវ ជ្រាវពីប្រភពដើមជំងឺវីរុស ។ នៅដើមឆ្នាំ២០២១នេះ អ្នកជំនាញអន្ដរជាតិ និងចិនបានបង្កើត ក្រុមអ្នកជំនាញ រួមគ្នា ធ្វើការសិក្សាស្រាវជ្រាវចំនួន២៨ថ្ងៃ នៅក្នុងប្រទេសចិននិង បានចេញរបាយ ការណ៍ស្រាវជ្រាវរួមគ្នា រវាងចិននិងអង្គការសុខភាពពិភពលោក ស្តីអំពីការស្វែងរកប្រភពដើមជំងឺវីរុស និងព្រមទាំង បាន សន្និដ្ឋាន យ៉ាងច្បាស់លាស់ ប្រកបដោយជំនាញ និង វិទ្យាសាស្ត្របង្កើត ជាមូលដ្ឋានគ្រឹះ យ៉ាងល្អ ប្រសើរសម្រាប់កិច្ច សហប្រតិបត្តិការ ស្វែងរកប្រភបដើមជំងឺវីរុស ជូនដល់សកលលោក ។ យើងតែងតែគាំទ្រ ហើយនឹងបន្តចូលរួមយ៉ាងសកម្ម ក្នុងកិច្ចការមួយនេះ ប៉ុន្តែក៏ប្រឆាំងដាច់ខាត ចំពោះការយកបញ្ហាប្រភពដើម ជំងឺវីរុសមកធ្វើ ជាឈ្នាន់នយោបាយ ។
លោកបានសង្កត់ធ្ងន់ថា ចំពោះបញ្ហាស្វែង រកប្រភព ដើមជំងឺវីរុស ទង្វើមិនតម្លាភាព គ្មានទំនួលខុសត្រូវ និងមិនចូលរួមសហការនោះ គឺជាសហរដ្ឋអាមេរិក ។ រហូតមកដល់ពេលនេះ សហរដ្ឋ អាមេរិក បានបដិសេធ មិនឆ្លើយតប ទៅនឹងការសង្ស័យយ៉ាង សមហេតុផលរបស់សហគមន៍ អន្តរជាតិលើបញ្ហាជាច្រើន ដូចជាមន្ទីរពិសោធន៍ ជីវសាស្រ្តFort Detrick និងមូលដ្ឋានពិសោធន៍ ជីវសាស្ត្រនៅក្រៅប្រទេស ដែលមានចំនួនជាង ២០០កន្លែង ហើយសហរដ្ឋអាមេរិក មានបំណងលាក់បាំងរឿង ពិតគេចវេសពីទំនួលខុសត្រូវ ។
សហរដ្ឋអាមេរិក មាន ទំនួលខុសត្រូវនិង កាតព្វកិច្ចក្នុងការ ផ្តល់ចម្លើយមួយ ទៅកាន់ពិភពលោក ។
លោកបានបញ្ជាក់ ថា សហរដ្ឋអាមេរិក យកបញ្ហាស្វែងរកប្រភពដើមជំងឺ វីរុសមកធ្វើនយោបាយូនីយកម្ម មិនអាចយកចិត្ត គេឯងបាន បែរជាទទួលរងការជំទាស់ ពីសហគមន៍អន្តរជាតិ ។
ជាង៨០ប្រទេស បានផ្ញើសារលិខិតសេចក្តីថ្លែងការណ៍ ឬលិខិតសារទូត ជាដើម ទៅកាន់ថ្នាក់ដឹកនាំអង្គការ សុខភាពពិភពលោក ប្រឆាំងនឹង ទង្វើយកកិច្ចការស្វែង រកប្រភពដើមជំងឺវីរុស ធ្វើនយោបាយូនីយកម្ម ទាមទារការពាររបាយការណ៍ ស្រាវជ្រាវរួមគ្នា រវាងចិន និងអង្គការសុខភាព ពិភពលោក។ ជាង១០០ប្រទេស និងតំបន់ និងគណបក្ស នយោបាយ អង្គការសង្គម និងធនាគារ ខួរក្បាល ជាង៣០០ស្ថាប័ន បានផ្ញើសេចក្តីថ្លែងការណ៍រួម ទៅកាន់ លេខាធិការដ្ឋាន អង្គការសុខភាពពិភពលោក ក្នុងការប្រឆាំងនឹងទង្វើយកកិច្ចការ ស្វែងរកប្រភពដើមជំងឺវីរុស ធ្វើនយោបាយូនីយកម្ម ។ អ្នកក្នុងបណ្ដាញ អ៊ីនធើណេតចិន ជាង២៥ លាននាក់ បានចុះហត្ថលេខារួមគ្នា លើលិខិតសាធារណៈមួយ ដោយស្នើស្រាវជ្រាវ Fort Detrick ក្នុងសហរដ្ឋអាមេរិក ។ ទាំងអស់នេះសុទ្ធ តែបានឆ្លុះបញ្ចាំង ពីសម្លេងសច្ចធម៌ របស់ប្រជាពលរដ្ឋ ។
លោកមាន ប្រសាសន៍ថា ចិនមានសុភាសិតមួយ តែងពោលថា ភាពទៀងត្រង់សច្ចធម៌ រមែងទទួល បានការគាំទ្រ និងការជួយយ៉ាងច្រើន ពីគេឯង រីឯទង្វើអាក្រក់គ្មានគុណធម៌តែងនៅតែឯង។ យើងណែនាំ សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ថា យកកិច្ចការស្រាវជ្រាវ ប្រភពដើមធ្វើជាឈ្នាន់នយោបាយគ្មាន គឺផ្លូវចេញនោះទេ ឈប់ជាបន្ទាន់នូវទង្វើបំពុល ដល់កិច្ចសហប្រតិបត្តិការ ស្វែងរកប្រភពដើមជំងឺ វីរុសលើអន្តរជាតិ ឈប់ជាបន្ទាន់នូវទង្វើបំបែកបំបាក់ សាមគ្គីពិភពលោកលើកិច្ចទប់ ស្កាត់ជំងឺវីរុស និងវិលត្រឡប់ទៅកាន់មាគ៌ាដ៏ត្រឹមត្រូវនៃកិច្ចការស្វែងរកប្រភពដើមជំងឺវីរុសតាមបែបវិទ្យាសាស្រ្តនិងកិច្ចសហប្រតិបត្តិការទប់ ស្កាត់ជំងឺវីរុស ៕