ភ្នំពេញ៖ លោក សម រង្ស៊ី លើកឡើងថា “ការបង្កើតរដ្ឋាភិបាល បង្រួបបង្រួមជាតិដែលមាន លោក ស ខេង ចូលរួមផងដែរ គឺជាគំនិតមួយដ៏ត្រឹមត្រូវ” ។
ប៉ុន្តែលោក សយ សុភាព សហប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានតបទៅវិញ ក្នុងនាមជាអ្នកតាមដាន ស្ថានការណ៍នយោបាយថា នេះគ្រាន់តែវិធីសាស្ត្របំបែកបំបាក តែប៉ុណ្ណោះ តែធាតុពិត វាគ្មានបែបនោះ ទាល់តែសោះ ។
លោកបន្តថា ម៉្យាងទៀត សំដីរបស់លោក សម រង្ស៊ីនេះ នឹងធ្វើឲ្យអ្នកគាំទ្រលោក ក្នុងស្រុកជាប់គុកកាន់តែច្រើន និងជាប់កាន់តែយូរថែមទៀត ។ លោកថា ចំពោះសកម្មជនផ្សេងទៀត អាចនឹងជាប់គុក ឬ រត់ចោលស្រុក ប្រសិនបើពួកគេធ្វើសកម្មភាព ផ្ទុយទៅនឹងច្បាប់ប្រទេសជាតិ ៕