ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានណែនាំដល់ប្រជាពលរដ្ឋ ពិសេស អ្នកប្រើប្រាស់កម្មវិធីបណ្តា ញទំនាក់ទំនងសង្គមហ្វេសប៊ុក ត្រូវប្រុងប្រយ័ត្ននូវល្បិចកល មនោសញ្ចេតនា (Romantic Scam) លើបណ្ដាញសង្គម បើសិនពលរដ្ឋ ជួបហេតុការណ៍នេះ ត្រូវរាយការណ៍ទៅ សមត្ថកិច្ចភ្លាមៗ ។
តាមរយៈគេហទំព័រ ហ្វេសប៊ុក នាថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ នាយកដ្ឋានព័ត៌មានវិទ្យា បានលើកយកល្បិច ឆបោកដោយប្រើប្រាស់មធ្យោបាយ មនោសញ្ចេតនា ( Romantic Scam) ដើម្បីរៀបចំគម្រោងទុច្ចរិត ទៅលើជនរងគ្រោះ តាមវិធីសាស្ត្រជាសង្ខេប ដូចជា ៖
ទី១-ជនខិលខូច ធ្វើការប្រមូល ព័ត៌មានពាក់ព័ន្ធនឹង ជនរងគ្រោះគោលដៅ (Target Victims) លើបណ្តាញអ៊ីនធឺណិត ដើម្បីរៀបចំគម្រោងឆបោក របស់ពួកគេ។
ទី២- ជនខិលខូចចាប់ ផ្តើមធ្វើការ ភ្ជាប់ទំនាក់ទំនង ជាមួយជនរងគ្រោះ តាមរយៈកម្មវិធីបណ្តាញ ទំនាក់ទំនងសង្គមផ្សេងៗ តួយ៉ាងដូចជាកម្មវិធីហ្វេសប៊ុក កម្មវិធីសារអឡិចត្រូនិក (Telegram, WhatsApp, Line, Messenger) ។
ទី៣-ជនខិលខូចធ្វើការ តាមដានរាល់ ព័ត៌មាន មតិយោបល់ ឬសកម្មភាពផ្សេងៗ របស់ជនរងគ្រោះលើ បណ្តាញអ៊ីនធឺណិត ដើម្បីសន្និដ្ឋានទឹកចិត្ត និងសតិអារម្មណ៍ របស់ជនរងគ្រោះ។
ទី៤-ជនខិលខូចធ្វើការជជែកលេង ជាញឹកញាប់ ជាមួយជនរងគ្រោះ ពិសេសនៅពេលដែលពួក គេមានបញ្ហាផ្លូវចិត្ត ក្នុងជីវិតឯកជន គ្រួសារ ឬជំនួញ។
និងទី៥-នៅពេល ដែលជនរងគ្រោះធ្លាក់ ក្នុងអន្លង់មនោសញ្ចេតនា ក្លែងក្លាយ ជនខិតខូចចាប់ផ្តើម អនុវត្តគម្រោងទុច្ចរិត តួយ៉ាងដូចជាការឆបោកប្រាក់ ដោយហេតុផលផ្សេងៗ ការលួងលោមថតសកម្មភាព រូបភាពអាសអភាស ឬការណាត់ជួប និងបន្ទាប់មកប្រព្រឹត្ត សកម្មភាពល្មើសផ្សេងៗ ជាដើម។
លើសពីនេះទៀត នាយកដ្ឋានព័ត៌មានវិទ្យា បានសង្កេតឃើញ ថា មានជនខិលខូចមួយចំនួន កំពុងធ្វើសកម្មភាព ល្មើសពីក្រៅប្រទេស (ជនបរទេស) និងមានជនល្មើស មួយចំនួន (ជនបរទេស ឬជនជាតិខ្មែរ) ក៏កំពុងប្រព្រឹត្តសកម្មភាព ទុច្ចរិតនេះ នៅកម្ពុជាផងដែរ ៕