នយោបាយ

លោក ស សុខា៖ ល្បែងប្រជាភិថុតិ របស់ក្រុមអ្នកនយោបាយ ប្រឆាំងមួយចំនួន គួរត្រូវបានបញ្ចប់ហើយ

ភ្នំពេញ៖ លោក ស សុខា កូនប្រុសសម្ដេច ស ខេង បានលើកឡើងថា ជាបន្តបន្ទាប់ក្រុមអ្នកនយោបាយ ប្រឆាំងមួយចំនួន ដែលធ្វើនយោបាយ តែដើម្បីដូរបាយនោះ បាន និងកំពុងផ្តិតយក ឬភ្ជាប់ជាមួយសម្តេចក្រឡាហោម ស ខេង ដើម្បីស្តារស្ថានភាព និងប្រជាប្រិយភាពរបស់ខ្លួន ឃោសនាកុហកបោកប្រាស់បំភាន់ ក្នុងន័យបំបែកបំបាក់ផ្ទៃក្នុង គណបក្សប្រជាជនកម្ពុជា ដែលកំពុងមាននយោបាយល្អទាំងក្នុងប្រទេស និងលើឆាកអន្តរជាតិ ។

តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី៣១ ខែ សីហា នេះ លោក ស សុខាបានលើកឡើងបន្ថែមថា ជាមួយគ្នានេះអ្នកវិភាគមួយចំនួន បានលើកយកវត្តមានសម្តេចក្រឡាហោម អញ្ជើញទៅប្រទេសបារាំង ដើម្បីពិនិត្យសុខភាព ទាញចេញទៅជារឿង បែបនេះបែបនោះ បំភាន់មតិជាតិ-អន្តរជាតិ ឲ្យយល់ច្រឡំថា គណបក្សប្រជាជនកម្ពុជា កំពុងបែកបាក់ផ្ទៃក្នុង ផ្ទុយស្រឡះពីការពិត ។ គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលមានជំហរ និងរក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងល្អ រឹងមាំមិនអាចអ្នកណា ឬក្រុមណាមួយបំបែកបាន និងជាក្តីសង្ឃឹមតែមួយគត់ របស់ប្រជាជនកម្ពុជា តរៀងទៅ ។

View Post

លោក ស សុខា សង្កត់ធ្ងន់ថា “ក្នុងនាមជាយុវជនជំនាន់ក្រោយមួយរូប និងក្នុងនាមជាក្រុមគ្រួសារ របស់សម្តេចក្រឡាហោម ផងនោះ ខ្ញុំសុំទទូចឲ្យអ្នកនយោបាយប្រឆាំងទាំងនោះ ល្មមចប់សព្វគ្រប់ និងល្មមបញ្ឈប់អត្តចរិត រំលោភបំពានទៅលើគេ ពិសេសទៅលើសម្តេចក្រឡាហោម ស ខេង ដែលគ្រប់យ៉ាងមិនមែនជាការពិត ព្រោះថា “ល្បែងបោកប្រាស់តាមយន្តការប្រជាភិថុតិ” របស់ក្រុមអស់លោក គ្មានអ្នកណាជឿទៀតទេ “។

លោក ស សុខា បញ្ជាក់ថា សម្តេចក្រឡាហោម ក៏ដូចជាថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ផ្សេងៗទៀត គឺបាន និងកំពុងលះបង់ទាំងកម្លាំងកាយ ចិត្ត ដើម្បីកសាងប្រទេសជាតិ ដែលផ្ទុយស្រឡះពីក្រុម អ្នកនយោបាយប្រឆាំងមួយចំនួន បានត្រឹមតែស្រែកបំភាន់ ញុះញង់ បំបែកបំបាក់ ដើម្បីតែផលប្រយោជន៍ខ្លួនឯង និងបក្ខពួករបស់ខ្លួននោះ ។

ក្នុងនាមអ្នកនយោបាយជំនាន់មុន គួរគប្បីធ្វើជាគំរូវិជ្ជមាន សម្រាប់អ្នកនយោបាយជំនាន់ក្រោយ រៀនសូត្រតាម ពិសេសបណ្ដុះមនសិការស្រឡាញ់ជាតិ ជ្រោមជ្រែងជាតិពិតប្រាកដ ចៀសវាងការធ្វើប្រជាភិថុតិយុវជន ប្រជាជន ៕

To Top