ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញទទួលលិខិតថ្លែងអំណរគុណ ពីសំណាក់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្រោយពីលោកឧកញ៉ា បានជួយឧបត្ថម្ភថវិការថវិកាចំនួន ៥០.០០០ដុល្លា (ហាសិបពាន់ដុល្លាអាមេរិក)ដើម្បីសាងសង់អាគារតេជោព្យាបាលជំងឺកូវីដ-១៩ ខេត្តព្រះសីហនុ ដែលកម្ពស់០១ជាន់ ទំហំ ៣៣ម៉ែត្រ x ៩០ម៉ែត្រ នៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ និងបានផ្តល់នូវ អាហារ ភេសជ្ជៈ និងសម្ភារប្រើប្រាស់ គិតជាថវិកាសរុបចំនួន ៦៦.៨៤៥ ដុល្លារអាមេរិក ដើម្បីឧបត្ថម្ភដល់ រដ្ឋបាលខេត្តព្រះសីហនុ សម្រាប់ ផ្តល់ជូនកងកម្លាំង ក្រុមគ្រូពេទ្យ និងក្រុមការងារ ដែលកំពុងបំពេញបេសកកម្មនៅតាមគោលដៅ ក្រុង-ស្រុក និងមណ្ឌលចត្តាឡីស័ក ក្នុងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ នៅខេត្តព្រះសីហនុ៕