ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ថ្មី ចំនួន៣២នាក់ថ្មី និងមានករណី ជាសះស្បើយចំនួន៣៣នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន១០ ក្នុងថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩០១នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៣៩៨នាក់ និងកំពុងសម្រាកព្យាបាល៣៨៩នាក់ ស្លាប់១១៤នាក់៕


