ព័ត៌មានជាតិ

ក្រសួងធម្មការ និងសាសនាអនុញ្ញាតឲ្យរៀបចំបុណ្យកាន់ បិណ្ឌ ភ្ជុំបិណ្ឌ និងកឋិន

ភ្នំពេញ៖ ក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឲ្យគ្រប់វត្តអារាមទាំងអស់រៀបចំពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងបុណ្យកឋិនតែត្រូវអនុវត្តតាមវិធានការសុខាភិបាលដើម្បីកុំឲ្យកើតមានករណីឆ្លងជំងឺកូវីដ១៩នៅក្នុងសហគមន៍។


ក្រសួងធម្មការបានចេញសេចក្តីណែនំាកាលពេលថ្មីៗនេះថាបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ជា បុណ្យប្រពៃណីព្រះពុទ្ធសាសនាដ៏សំខាន់របស់ពុទ្ធសាសនិកជនខ្មែរ គ្រប់ៗរូប។ ពិធីបុណ្យ នេះប្រារព្ធឡើងដើម្បីឧទ្ទិសកុសលជូនវិញ្ញាណក្ខន្ធនៃអ្នកមានគុណទាំងឡាយ មាន មាតាបិតា ជីដូនជីតា គ្រូឧបជ្ឈាយជា បុព្វបុរសជាតិ និងបងប្អូនជនរួមជាតិ ដែលបានលា យកលោកនេះទៅ កាន់លោកខាងមុខ ។ ម៉្យាងទៀត ក៏ជាឱកាសដ៏ល្អសម្រាប់ការជួបជុំឪពុកម្តាយ បងប្អូនញាតិមិត្ត សាច់សារលោហិត ដែលរស់នៅទីផ្សេងៗគ្នា អាចស្វែងយល់បានពីសុខទុក្ខ និងដំណើរប្រព្រឹត្តទៅក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃរវាង គ្នានឹងគ្នាទៅវិញទៅមកព្រមទាំងអាចបង្កើនបានូវសាមគ្គីភាពដ៏ទូលំទូលាយផង ។


ក្រសួងបញ្ជាក់ថា៖«ឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ភទ្របទ នឹង ថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ »។


ជាមួយគ្នានោះដែរក្រសួងក៏បានលើកឡើងពីបុណ្យកឋិនទានថាជាកាលទានមួយដ៏ថ្លៃថ្លា មានលក្ខណៈពិសេសនៅក្នុងព្រះពុទ្ធសាសនា ដែល ក្នុងមួយឆ្នាំមានតែម្តង មានរយៈ ពេលកំណត់តែ ២៩ ថ្ងៃ ដោយវត្តមួយទទួលបាននៃអង្គកឋិនមួយ ជាទានមានផលានិសង្ឃខ្ពស់ ទាំងទាយកទាយិកា ដឹងទាំងបដិគ្នាហកៈជាទីជ្រះថ្លានឹងចំណូលចិត្តរបស់ពុទ្ធបរិស័ទខ្មែរ តែងតែប្រារព្ធធ្វើឡើងរៀងរាល់ឆ្នាំ។ ក្រៅពីនេះ តាមរយៈកឋិនទាន វត្តនីមួយៗក៏មានលទ្ធភាព អាចនឹងទទួល បាននូវសម្ភារៈ ថវិកាសម្រាប់បង្រីការកសាង ទីសេនាសរៈ នៅក្នុង វត្តមានព្រះវិហាពោរ កុដិ សាលា និងជួយឧបត្ថម្ភ ដល់ការកសាងសមិទ្ធផលសង្គម និងវិស័យសង្គមកិច្ចផងថែមទៀត។


ក្រសួងបញ្ជាក់ថា«ឆ្នាំនេះ កឋិនទាន នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ខែតុលា ដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០២១»។


ជាមួយគ្នានោះដែរក្រសួងធម្មការក៏បានលើកឡើងថាដើម្បីរៀបចំបុណ្យកាន់បិណ្ឌ និងកឋិនទានឲ្យដំណើរការ នឹងប្រព្រឹត្តទៅស្របតាមទំនៀមទម្លាប់ និង ប្រពៃណីព្រះពុទ្ធសាសនា និងចូលរួមបដិបត្តិតាមសេចក្តីណែនាំបាន របស់រាជរដ្ឋាភិបាលក្រសួង សុខាភិបាល និងអាជ្ញាធរដែនដី តាមភាពជាក់ស្ដែងនៃកន្លែងនីមួយៗ ក្នុងការអនុវត្តវិ ធានការ ចាំចាប់នានាសំដៅកាត់ផ្តាច់ និងទប់ស្កាត់ការឆ្លងរាលដាលនៃ ព្រឹត្តិការណ៍សហគមន៏ ២០ កុម្ភៈ ដែលជាជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរក្រសួងធម្មការ និងសាសនាសូមឲ្យគ្រប់មន្ទីរធម្មការ និងសាសនារាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់បង្កលក្ខណៈឱ្យបានល្អប្រសើរ ប្រគេនព្រះសង្ឃ ជួនពុទ្ធបវិស័ទ ប្រារព្ធពិធីកាន់បិណ្ឌ ភ្ជុំបិណ្ឌ កឋិនទានរៀបចំបង្សុកូលឧទ្ទិសកុសលជូន ដល់វិញ្ញាណក្ខន្ធជនរួ មជាតិ និងបុព្វបុរស ដែលបានគក្នុងបុព្វហេតុជាតិមាតុភូមិ ស្របតាមប្រពៃណី ព្រះពុទ្ធសាសនា ដោយ ត្រូវអនុវត្តនូវវិធានការការពានានារបស់ក្រសួង សុខាភិបាល គឺត្រូវ ពាក់ម៉ាស់ធ្វើការ វាស់កម្តៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬអាល់កុល ជែល និងរក្សា តម្លាភសុវត្ថិភាពសង្គម-បុគ្គល ជាពិសេស ត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ«៣កុំ៣ការពារ» របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។


ក្រសួងលើកឡើងទៀតថាគ្រប់វត្តអារាម ត្រូវរៀបចំសម្អាតបូជនីដ្ឋាន ស្តូបកន្លែងត ម្កល់អដ្ឋិធាតុបងប្អូនជនរួមជាតិដែលបាន បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ និងតុបតែងលម្អដោយបំភ្លឺភ្លើងពណ៍លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក ដើម្បីអបអរសាទរតាមប្រពៃព្រះពុទ្ធសាសនា៕

សំណាង

To Top