កណ្ដាល ៖ សួនច្បារព្រែកតាមាក់ ក្នុងបរិវេណខាងក្រោមស្ពានព្រែកតាមាក់ នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលជាអំណោយរបស់លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល នឹងចេញរូបរៀងឆាប់ៗនេះ ខណៈក្រុមជាងកំពុងមមាញឹកសាងឲ្យរួចរាល់តាមការកំណត។


នាពេលថ្មីៗនេះ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យដំណើការ ស្ថាបនាសួនច្បារព្រែកតាមាក់ ដោយមានការចូលរួមពី អភិបាលស្រុកខ្សាច់កណ្ដាល និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

សូមជម្រាបជូនថា សួនច្បារព្រែកតាមាក់ ស្ថាបនាឡើងនៅលើផ្ទៃដីទំហំជាង១ហិកតា នឹងមានបំពាក់ឧបករណ៍ហាត់ប្រាណ ជាកន្លែងលំហែរកម្សាន្តតាមមាត់ទន្លេ បម្រើជូនសម្រាប់មនុស្សគ្រប់វ័យ រួមទាំង ស្ថាបនាផ្លូវបេតុង ចំនួន២ខ្សែ អមសងខាងស្ពាន ផងដែរ៕







