ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ២០២១ បានចេញ សេចក្ដីប្រកាសព័ត៌មានស្ដីពីការរកឃើញវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន៥នាក់ទៀត និងបានរកឃើញករណីប្រភេទដែលតា ០៣នាក់ទៀត លើអ្នកជំងឺកំពុងសម្រាកព្យាបាល ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១០៥៥នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៧៣០នាក់ និងកំពុងសម្រាកព្យាបាល៣១៤នាក់ ស្លាប់១១នាក់៕
