នយោបាយ

គ.ជ.ប ទទួលពាក្យសុំចុះឈោ្មះ ​អ្នកសង្កេតការណ៍ ជាតិ-អន្តរជាតិ និងភ្នាក់ងារ ​បក្សនយោបាយ

ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលពាក្យសុំចុះឈោ្មះ អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារគណបក្សនយោបាយ សម្រាប់ពិនិត្យបញ្ជីឈោ្មះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២១ ។ ការងារនឹងចាប់ផ្ដើមពីថ្ងៃទី១២ ខែកញ្ញា រហូតដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ គ.ជ.ប នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ។

ផ្ទាំងពាណិជ្ជកម្ម

លិខិតជូនដំណឹងបន្តថា ក្នុងនោះ សមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមានបំណងចូលរួម សង្កេតការណ៍ ត្រូវមកយកគំរូពាក្យសុំចុះឈ្មោះ អ្នកសង្កេតការណ៍នៅទីស្តីការ គ.ជ.ប និងត្រូវដាក់ពាក្យ សុំចុះឈ្មោះ អ្នកសង្កេតការណ៍របស់ខ្លួន នៅទីស្តីការ គ.ជ.ប រៀងរាល់ម៉ោងធ្វើការ ៕

To Top