ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគមអ្នកសារព័ត៌មាន កម្ពុជា-ចិន បានចំអក និងចោទសួរឱ្យក្រុមប្រឆាំង នៅក្រៅប្រទេសថា ចង់ធ្វើបដិវត្តន៍តាមរយៈបង្កើត រដ្ឋាភិបាលឆ្កួតលីលាមែនទេ? ជាមួយគ្នានោះលោក សយ សុភាពក៏បានប្រាប់ពួកគេថា កុំរំពឹងមានឱកាសមកស្រុកខ្មែរវិញ។

លោក សយ សុភាព ចំអកឱ្យក្រុមប្រឆាំងបែបនេះ ក្រោយពីគេហទំព័រខេមបូឌាដេលី ចេញផ្សាយនាពេលថ្មីៗនេះថា លោក ប៉ា ងួនទៀង ប្រធានមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ថា ពេលពលរដ្ឋខ្មែរ នៅស្ញៀមមិនប្រាកដថា ពលរដ្ឋកំពុងគាំទ្ររដ្ឋាភិបាលនោះទេ។ ពលរដ្ឋខ្មែរ មិនមែនកំសាកទេ ហើយពួកគេរង់ចាំពេលសមស្របដើម្បីផ្លាស់ប្ដូរប៉ុណ្ណោះ។

តាមរយៈគេហទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ លោក សយ សុភាព បានមានមតិដូចតទៅ ៖
ទី១-បើក្រុមរបស់អ្នករត់ទៅដល់ក្រៅប្រទេសហើយ សុំកុំឱ្យអតីតសម្មជនរបស់ខ្លួនត្រូវបានគេចាប់ដាក់គុក និង រត់ចោលស្រុកទៀត។ ឬមួយឆ្ងាញ់ណាស់ទៅនឹងទង្វើបែបនេះ។
ទី២-ក្រុមរបស់អ្នកនៅតែចិញ្ចឹមចិត្តបន្តធ្វើបដិវត្តន៍ដើម្បីរំលំរាជរដ្ឋាភិបាលឬ?
ទី៣- មាន ៥៥ កៅអីនៅត្រូវបានតុលាការរំលាយ ចុះទម្រាំពួកអ្នករត់ចោលស្រុកបាទជើងសព្រាត តើមានសកម្មជនឯណាទៅជាប់គុកជំនួស?
ទី៤-រាល់ទង្វើរបស់អ្នក មិនអាចទៅរួចទេព្រោះ វាមិនមែន សម័យកាល ឥស្សរៈ និង ខ្មែរវៀតមិញហើយក៏រឹតតែមិនអាចបើទោះបីជា អ្នកអាងក្រុមឥណ្ឌូ-ប៉ាស៊ីហ្វិកក៏ដោយ។
ទី៤-កុំដេកសុបិន្តឱ្យសោះថាគេជួយ តែអ្នកត្រូវគិតថាអ្នកកំពុងក្លាយជាកូនអុកនយោបាយសម្រាប់ មហាអំណាចតថ្លៃគ្នាទេ។
ទី៥-កុំរំពឹងថាអ្នកមានឱកាសវិលត្រឡប់មកនិវត្តន៍នៅស្រុកខ្មែរវិញ។
និងទី៦-២៨ ធ្នូ ១៩៩៨ បានរំលាយមនោគមន៍វិជ្ជាបរទេសឱ្យខ្មែរឈ្លោះគ្នាអស់ហើយ៕
