ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯកឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានអះអាងថា ក្រុមសមត្ថកិច្ចកំពុងស្រាវជ្រាវរកមូលករណីសម្លាប់គ្នា២ករណីធំៗនៅភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ។
ករណីទាំង២នៅព្រឹក១០ កញ្ញានេះ នៅ២កន្លែងខុសគ្នា មួយនៅខណ្ឌដូនពេញមានគូសង្សា២នាក់ស្លាប់ ។ មួយទៀតនៅខណ្ឌចំការមនមានគ្នា៣ស្លាប់ក្នុងខុនដូ ជាជនជាតិហ្វីលីពីន។
ថា តើករណី២នេះ កើតឡើងដោយសារអ្វីនោះ ត្រូវបានលោក ឆាយ គឹមខឿនប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រលប់ថ្ងៃ១០ កញ្ញាថា សមត្ថកិច្ចកំពុងចុះស្រាវជ្រាវ។
លោកថា “យើងមិនទាន់មានតម្រុយព័ត៌មាននៃមូលហេតុអ្វីនៃការធ្វើអំពើឃាតកម្មនេះនៅឡើយទេ។សមត្ថកិច្ចកំពុងស្រាវជ្រាវ”។
បើតាមលោក ឆាយ គឹមខឿន ករណីទី១ បង្កការភ្ញាក់ ផ្អើលនោះ កើតឡើង កាលពីវេលាម៉ោង ៧ និង ៣០ នាទី ព្រឹកថ្ងៃ ១០ កញ្ញា នៅចំណុចជាន់ទី១ នៃអគាខុន ដូរកំពស់៥ជាន់ ស្ថិតនៅផ្ទះលេខ២៥ ផ្លូវ ១០៣ ក្នុង សង្កាត់បឹងត្របែក ខណ្ឌចំការមន ។ ជាជនជាតិហ្វីលីពី ន២នាក់ ប្តី ប្រពន្ធបានដេកស្លាប់ ក្នុងថ្លុកឈាម នៅ បន្ទប់បាយ ដោយស្ត្រីជាប្រពន្ធ ត្រូវមួយកាំបិតនៅក្រោមសុដន់ ខាងឆ្វេង ។ ចំណែក បុរសជាប្តីត្រូវចំនួន២កាំបិត ដោយ មួយកាំបិតចំក្រោមដោះខាងឆ្វេង និង មានកូនកាំបិត ១ ដោតជាប់ចុងដង្ហើម និងកន្ត្រៃ១នៅក្បែរនោះផងដែរ ។
ក្នុងបុរសជាជនជាតិហ្វីលីពីនម្នាក់ទៀត ដែលសង្ស័យ ជាជនដៃដល់បានរងរបួសយ៉ាងធ្ងន់ធ្ងរ ។ ក្រោយធ្វើសកម្មភាពរួច បានលោតចុះពីជាន់ទី១មក ដី ដេកក្នុងថ្លុកឈាមដែរ។
ពាក់ព័ន្ធករណីនេះ មិនទាន់បានដឹងពីមូលហេតុទេ គ្រាន់តែដឹងថា បុរសរងរបួសធ្ងន់ និងប្តីប្រពន្ធ២នាក់ បាត់បង់ជីវិត ត្រូវជាបងប្អូននឹងគ្នា ដោយបានបន្សល់ ទុកកូនប្រុសអាយុ១០ឆ្នាំម្នាក់។
ចំពោះករណីទី២វិញ លោកថា ជាការផ្ទុះអាវុធក្នុងក្លឹបមួយកន្លែងបណ្តាលឲ្យមនុស្សប្រុសស្រី២នាក់ស្លាប់ ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ៕