កំពង់ចាម៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម លោក ហ៊ុន ណេង រួមជាមួយថ្នាក់ដឹកនាំ មួយចំនួនទៀត បានអញ្ជើញចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដូសទី៣ នៅសាលាខេត្តកំពង់ចាម ។

តាមរបាយការណ៍របស់ មន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា ប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម ដែលបានចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី១ ខែមីនា រហូតមកដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២១ បានចំនួន ៦៧២,៥១៥ នាក់ នៃប្រជាពលរដ្ឋសរុប ៨១២.១៣២ នាក់ ស្មើនិង ៨២.៨០% ក្នុងនោះ ចាក់ដោយមន្ត្រីសុខាភិបាលខេត្តចំនួន ៤៩៤,៩៩៧ នាក់ និងចាក់ក្រៅសុខាភិបាលខេត្ត ចំនួន ១៧៧,៥១៨នាក់។

ចំណែកចំនួននៅសល់ ១៣៩,៦១៧ នាក់ ក្នុងនោះមាន អ្នកចំណាកស្រុកចំនួន ១០១,៨១៨ នាក់ អ្នកមានបញ្ហាសុខភាព ចំនួន ៣៣,៤១៣នាក់ និងអ្នកមិនទាន់បានចាក់ចំនួន ៤,៣៨៦ នាក់ ស្មើនិង ០,៥៤% ប៉ុណ្ណោះ ។

