ភ្នំពេញ៖ នៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២១ ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូន ពលករខ្មែរចំនួន៨នាក់ មកពីតំបន់នានា ក្នុងប្រទេសថៃឲ្យវិលត្រឡប់ មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិ ខ្លងលឹក-ប៉ោយប៉ែត ដោយប្រគល់ជូនអាជ្ញាធរកម្ពុជា ដើម្បីដំណើការ តាមនីតិវិធីសុខាភិបាល។ នេះបេីតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស នៅមុននេះបន្តិច។
ដោយ: សយ សុភា