ភ្នំពេញ៖ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ កាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជូនក្រុមការងារសង្គ្រោះ និងអូប័រពេទ្យល្បឿនលឿនក្រុមហ៊ុន GTVC បន្ទាន់ ដើម្បីទៅទទួល លោកអនុសេនីយ៍ឯក ដួង ចន្រ្តា នាយផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាល ក្រុងកោះរ៉ុង កំពុងមានអាការៈ ជំងឺចាស់រើឡើងវិញ ដោយចុកហើយក្អួត លើសឈាម ចាំបាច់ត្រូវបញ្ជូនមក មន្ទីរពេទ្យដើម្បីសង្គ្រោះ។
លោកឧកញ៉ា បានបញ្ជាក់ថា ប្រតិបត្តិការចេញអូប័រពេទ្យ ទៅទទួលអ្នកជំងឺ នៅកោះរ៉ុងពេលនេះ ក្រុមការងារលោកឧកញ៉ា បានធ្វើឡើងបានលឿនរហ័ស មុនពេលព្យុះមកដល់ នៅម៉ោង១១:៣០យប់នេះ៕